/* */

Monday, September 5, 2011

“I Don’t Know” របស់ MBLAQ

បន្ទាប់​ពី​បាន​សម្ដែង ​និង​ច្រៀង​ក្នុង​បទ​ “Mona Lisa” ប្រកប​ដោយ​ជោគ​ជ័យ។ ថ្មីៗ​នេះ​ក្រុម​ចម្រៀង​បុរស MBLAQ បានចេញ​​បទ​ថ្មី “I Don’t Know” មក​ស្វាគមន៍​ប្រិយ​មិត្ត​ទៀត​ហើយ។
បន្ថែម​លើ​រូប​ភាព “Chic Idol” របស់​ពួក​គេ បទ “I Don’t Know” ត្រូវ​បាន​​សហការ​គ្នា​យ៉ាង​ល្អ​បំផុត​របស់​ក្រុម​ចម្រៀង​​ប្រុស​​កូរ៉េ​ខាង ​ត្បូង​ក្នុង​ការ​ច្រៀង​រៀប​រាប់​អំពី​ភាព​ស្ត្រេស (Stress) និង​​ខ្វល់​ខ្វាយ​ ខណៈ​ពេល​ពួក​គេ​ព្យាយាម​យល់​អំពី​អ្វី​ដែល​មិត្ត​ស្រី​របស់​គេ​កំពុង​គិត។
Seungho សមាជិក​របស់ MBLAQ បាន​សម្ដែង​អារម្មណ៍​ថា “រាល់​ពេល​ដែល​មនុស្ស​ជា​ច្រើន​សួរ​ថា តើ​ពេល​ណា​ទើប​មាន​បទ​ថ្មី​បន្ទាប់​ពី​បទ “Mona Lisa” ពួក​យើង​តែង​តែ​និយាយ​ថា​ មិន​ដឹង​ទេ (I Don’t Know។  ពេល​នោះ​មនុស្ស​ទាំង​នោះ​បាន​មើល​មក​ពួក​យើង​ទាំង​ចម្ងល់។ ប៉ុន្តែ​ពេល​នេះ​ពាក្យ​ ” I Don’t Know” បាន​ក្លាយ​ជា​បទ​ចម្រៀង​មួយ​បទ​ដែល​ច្រៀង​ប្រឆាំង​នឹង​បទ “Mona Lisa” ទៅ​វិញ។
ពេល​នេះ​​អ្នក​រាល់​គ្នា​អាច​រីក​រាយ​ជាមួយ​នឹង​បទ​ពិសោធ​ផ្សេង​គ្នា​របស់ MBLAQ បាន។
“ I Don’t Know” ច្រៀង​រៀប​រាប់​អំពី​ទុក្ខ​ព្រួយ​ក្នុង​ការ​យល់​អំពី​អ្វី​ដែល​មិត្ត​ស្រី​ របស់​ពួក​គេ​កំពុង​គិត។ ចុះ​ប្រិយ​មិត្ត មិត្តៗ​យុវវ័យ​មាន​ខ្វល់​ពី​អ្វី​ដែល​មិត្ត​ស្រី ឬមិត្ត​ប្រុស​របស់​អ្នក​កំពុង​គិត​ដែរ​ឬទេ?

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites